ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ព្រឹទ្ធសភា
និងរដ្ឋសភាជាអង្គការមានអំណាចនីតិប្បញ្ញតិ្តដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភា
មានអត្តសញ្ញាណ និងសមត្ថកិច្ចខុសគ្នា អាស្រ័យដោយ៖
ក‑ប្រភព៖
‑តំណាងរាស្រ្តទាំងអស់ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតសកលដោយប្រជារាស្រ្តតាមមណ្ឌលខេត្ត‑ក្រុង សម្រាប់ រយៈពេល ៥ឆ្នាំ។
‑ សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ‑សង្កាត់ និងតំណាងរាស្រ្តក្នុង តំណាងតាមភូមិ- ភាគសម្រាប់រយៈពេល ៦ឆ្នាំ។ រួមជាមួយនោះ មាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយ រដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ដូច្នេះ លក្ខណៈពិសេសរបស់ព្រឹទ្ធសភាគឺ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជ្រើសតាំងផង និងដោយការតែងតាំងផង។
ខ‑ភាពជាតំណាង៖‑ សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ‑សង្កាត់ និងតំណាងរាស្រ្តក្នុង តំណាងតាមភូមិ- ភាគសម្រាប់រយៈពេល ៦ឆ្នាំ។ រួមជាមួយនោះ មាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយ រដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ដូច្នេះ លក្ខណៈពិសេសរបស់ព្រឹទ្ធសភាគឺ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជ្រើសតាំងផង និងដោយការតែងតាំងផង។
‑ តំណាងរាស្រ្តជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខជន តំណាងរាស្រ្តមានអាយុយ៉ាង តិច ២៥ឆ្នាំ។
‑ សមាជិកព្រឹទ្ធសភាភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ដែលម្ចាស់ឆ្នោតប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភា ផងដែរ។ បេក្ខជនសមាជិកព្រឹទ្ធសភាមាន អាយុយ៉ាងតិច ៤០ឆ្នាំ។
គ‑អំណាច៖‑ សមាជិកព្រឹទ្ធសភាភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ដែលម្ចាស់ឆ្នោតប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភា ផងដែរ។ បេក្ខជនសមាជិកព្រឹទ្ធសភាមាន អាយុយ៉ាងតិច ៤០ឆ្នាំ។
‑ជ្រើសតាំងរាជរដ្ឋាភិបាល
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល មាត្រា៩០ថ្មី
នៃរដ្ឋធម្មនុញ្ញ នឹងអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់ រាជរដ្ឋាភិបាល
ពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធមនុញ្ញ)។
រដ្ឋសភាអាចត្រូវបានរំលាយមុនផុតអាណត្តិបើសិនជា
រាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង រយៈពេល ១២ខែ។
ព្រឹទ្ធសភាមិនអាចត្រូវរំលាយមុនចប់អាណត្តិបានទេ។
‑សិទ្ធិវិសោធនកម្មរដ្ឋធមនុញ្ញ
មាត្រា១៥១ថ្មី នៃរដ្ឋធមនុញ្ញ
ផ្តល់សិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធមនុញ្ញ
ដល់ប្រធាន រដ្ឋសភា (តាមសេចក្តីស្នើ របស់តំណាងរាស្រ្តមួយភាគបួននៃចំនួន
សមាជិករដ្ឋសភាទាំងមូល) ប៉ុន្តែរដ្ឋធម្មនុញ្ញពុំបាន
ផ្តល់សិទ្ធិផ្តួចផ្តើមគំនិតនេះដល់ប្រធាន
‑សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា
ឬសមាជិកព្រឹទ្ធសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ដូចគ្នា។
សេចក្តីស្នើច្បាប់ណាដែលផ្តួចផ្តើមធ្វើដោយសមាជិក ព្រឹទ្ធសភា
ត្រូវតែបញ្ជូនទៅរដ្ឋសភាអនុម័តជា លើកដំបូងរួចហើយ
ទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងអោយយោបល់ស្របតាមមាត្រា ១១៣ថ្មី
‑ការត្រួតពិនិត្យលើរាជរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល
និងអនុម័តញ្ញត្តិបន្ទោសដកហូតតំណែង ឬរំលាយ រាជរដ្ឋាភិបាល។ ផលិត
ច្បាប់អោយបានល្អជាគោលដៅអាទិភាព របស់ព្រឹទ្ធសភាដោយមិនចំណុះបរិយាកាសនយោបាយ
និងកាលៈទេសៈឡើយ។ ព្រឹទ្ធសភាមិន ប្រឈមនឹងរាជរដ្ឋាភិបាលដូចរដ្ឋសភា
ដោយប្រើញ្ញតិ្តបន្ទោស ដើម្បីដកហូត មុខតំណែងសមាជិករាជរដ្ឋាភិបាល
ឬរំលាយរាជរដ្ឋាភិបាល ឡើយ។ ជាទូទៅព្រឹទ្ធសភាជាកូនជញ្ជីង ដើម្បីធ្វើអោយ
ច្បាប់មានតុល្យភាពដែលអាចទទួលយកបានពីរដ្ឋសភារាជរដ្ឋាភិបាល និងពី
សំណាក់ប្រជាពលរដ្ឋ ដោយគ្មានស្ថាប័ន ណាមួយទៀតអាចប្រឡូកនៅក្នុងការ
ដ្ឋាននេះឡើយក្រៅពីព្រឹទ្ធសភា លើកលែងក្រុមប្រឹក្សា ធម្មនុញ្ញដែលមានសិទ្ធិ
សម្រេចអំពី ធម្មនុញ្ញភាពនៃច្បាប់មុននឹងប្រកាសអោយប្រើ
ហើយសម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់ រៀបចំអង្គការ តែប៉ុណ្ណោះ។
ដូច្នេះច្បាប់ជាទូទៅផ្តើមចេញពីចរិតខុសគ្នានេះ យោបល់
និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសគ្នាពី រដ្ឋសភា។ យោបល់
និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានទម្ងន់ និងគ្រប់ជ្រុងជ្រោយ
ដោយសារតែព្រឹទ្ធសភាជា តំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលជារដ្ឋបាល
ថ្នាក់ក្រោមបំផុតព្រឹទ្ធសភាអាចធ្វើការទិះទៀនតាមរបៀបស្ថាបនាលើបញ្ហាជាតិតាមរយៈដំណើរការ
សិក្សាស្រាវជ្រាវ វាយតម្លៃ និងកំណត់នូវ ចក្ខុវិស័យទៅមុខ
ព្រមទាំងផ្តល់នូវអនុសាសន៍ដែលរាជរដ្ឋាភិបាលងាយនឹងទទួលយក។
‑អំណាចសម្រេចចិត្ត
រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ។
No comments:
Post a Comment