Wednesday, February 15, 2012

Gliese​ ​581G

រក​ឃើញ​ភព​ថ្មី​ឈ្មោះ​ Gliese​ ​581g​ ​គឺ​ជា​ភព​ផែន​ដី​មួយ​ទៀត

ភព​ថ្មីមួយ​ ទៀត​ត្រូ​វបាន​អ្នក​វិទ្យា​សាស្រ្ត​ស្រាវ​ជ្រា​វ​រ​ក​ឃើញ​ដែល​មាន​ឈ្មោះ​ថា Gliese​ ​581g​ ដែល​មា​នបរិស្ថាន​ជុំវិញ​ដូ​ច​នឹង​ភព​ផែន​ដី​យើង​ដែរ​ ​ពោល​គឺយើង​អាច​និយាយ​បាន​ថា វា​ជា​បង​ប្អូន​ភ្លោះ​ជា​មួយ​ភព​ផែន​ដី​យើង​។យោង​តាម​របាយ​ ការណ៍​ចុង​ក្រោយ​របស់​អង្គការ ​NASA​ ​បាន​អោយ​ដឹង​ថា​ ​ភព​ដែល​ទើប​រក​ឃើញ​ថ្មី​ដែល​មាន​ឈ្មោះ​ថា Gliese​ 518g​ ​គឺ​ស្ថិ​ត​នៅចំងាយ​ប្រហែល​ជា ​១២៣​ ​លាន​លាន​ម៉ៃល​ ពី​ភព​ផែន​ដី​របស់​យើង​។ មន្ទីរ​ស្រាវ​ជ្រាវ​ Keck​ ​Observatory ក្នុង​រដ្ឋ​ ​Hawaii​ សហ​រដ្ឋ​អា​មេរិ​ក​បានរក​ឃើញ​លទ្ធ​ផលដែល​គួរ​អោយ​ចាប់​អារម្មណ៍ ​និង​ល្អ​ប្រសើរ​នៃ​ការ​ស្រាវ​ជ្រាវ​បែបវិទ្យា​សាស្រ្ត​ដែល​ផ្អែក​លើ​ការ​ អង្កេត​នេះ​អស់​រយៈ​ពេល​ជាង​មួយទស​វត្សរ៍មក​។

​សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ភព ​Gliese​ ​581g​ ​អាច​មាន​ទឹក​ជា​ច្រើន​សន្ធឹកសន្ធប់​នៅ​លើ​ផ្ទៃ​ភព​ ​ដូច​នេះ​ភព​នេះ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ភព​ និង​ភព​ព្រះ​ច័ន្ទ​ដែល​មាន​ភាព​ដូច​គ្នា​ទៅនឹង​ផែន​ដី​បំផុត​ មាន​ន័យ​ថា​ ប្រសិន​បើ​ភព​ផែន​ដី​​យើងបាន​ពិន្ទុ​ ១.០ ​នោះ​ ​ភព​ Gliese​ ​581g ​បាន​ពិន្ទុ ​០.៨៩​  គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ច្រើន​បំផុត​។

តើ​មនុស្ស​កើត​ចេញ​ពី​ស្វា​មែនឬ?

នៅ​ពេល​ដែល​ខ្ញុំ​នៅ​ពី​តូចៗ​ទៅ​រៀន​សាលា​ គ្រូ​ជីវ​វិទ្យា​បាន​ប្រាប់​ថា មនុស្ស​យើង​​​បាន​វិវត្ដន៍​ចេញ​ពី​សត្វ​ស្វា។ ប្រហែល​ជា​ខ្ញុំ​យល់​មិន​ច្បាស់​ក៏​មិន​ដឹង​កាល​នោះ! ហើយ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​តែង​តែ​គិត​ថា មនុស្ស​យើង​ប្រហែល​ជា​កូន​ស្វា​ហើយ​មើល​ទៅ។ តែ​ក្រោយ​មក​ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​សត្វ​ស្វា​រាល់​ថ្ងៃ​វា​កើត​កូន​មក​ជា​ស្វា មិន​មែន​ជា​មនុស្ស​ទៅ​វិញ? ដូច្នេះ​ប្រសិន​បើ​ទ្រឹស្ដីវិវត្ដន៍ (Evolution Theory) ​​ពិត​ជា​ត្រឹមត្រូវ​ជាក់​ស្ដែង​មែននោះ តើ​ហេតុ​អ្វី​បាន​ជា​​យើង​នៅ​តែ​ឃើញ​មាន​សត្វ​ស្វា​​ច្រើន​ប្រភេទ​រស់​នៅ​ លាយ​ឡំ​ជា​មួយ​នឹង​មនុស្ស​? តើ​យើង​អាច​​វិវត្ដន៍​ចេញ​ពី​​ពពួក​សត្វ​ស្វា​បាន​យ៉ាង​ដូចម្ដេច​ទៅ?
នៅ​ពេល​ដែល​យើង​មាន​សត្វ​ស្វា​ច្រើន​ប្រភេទ​រស់​នៅ​តាម​ទី​ព្រៃ​ភ្នំ, តាម​ស្រុក​តាម​ភូមិ, តាម​សួន​សត្វ និង​មាន​ពេល​ខ្លះ​នៅ​ក្នុង​ផ្ទះ​ និង​កា​រិយាល័យ​របស់​មនុស្ស​ យើង​ហាក់​មាន​អារម្មណ៍​ថា មនុស្ស​យើង​ពិត​ជា​វិវត្ដន៍​ចេញ​ពី​សត្វ​ស្វា​ពិត​ប្រាកដ​មែន​។ ប៉ុន្ដែ​​ទំនាក់​ទំនង​នៃ​ការ​វិវត្ដន៍​របស់​យើង​ទៅ​នឹង​សត្វ​ស្វា គឺ​មាន​លក្ខណៈ​ដាច់​ឆ្ងាយ​យ៉ាង​ខ្លាំង​​អស់​ពេល​ច្រើន​លាន​ឆ្នាំ​មក​នេះ​។
លោក​បណ្ឌិត​សាស្រ្ដាចារ្យ Paul Willis ដែល​ជា​ជន​ជាតិ​អូស្រ្ដាលី និង​ជា​អ្នក​សិក្សា​អំពី​ជីវិត​មនុស្ស​មុន​បុរេ​ប្រវត្ដិសាស្រ្ដ​ (Palaeontologist) ​ផង​នោះ​បាន​ឲ្យ​ដឹង​ថា "នេះគឺជា​សំណួរ​ដែល​​ជីវវិទូ​ខាង​ការ​វិវត្ដន៍​របស់​មនុស្ស​ច្រើន​ជួប​ប្រទះ ​”។ ប៉ុន្ដែ​លោក​បាន​បក​ស្រាយ​ថា សូម្បី​តែ​សេចក្ដី​នៃ​សំណួរ​ហ្នឹង​ ក៏​បង្ហាញ​​ឲ្យ​ឃើញ​/​បង្កប់​នូវ​ការ​យល់​ខុស​ពីរ​អំពី​ដំណើរ​ការ​វិវត្ដន៍​ របស់​មនុស្ស និង​​របៀប​ដែល​វា​ដំណើរ​ការ​ផង​ដែរ​។ តើ​លោក​បណ្ឌិត​សាស្រ្ដាចារ្យ Paul Willis ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច?
ទីមួយ​លោក​ថា មនុស្ស​យើង​មិន​បាន​វិវត្ដន៍​ចេញ​ពី​សត្វ​ស្វា​នោះ​ទេ។ ប៉ុន្ដែ​ថា សត្វ​ស្វា និង​សត្វ​មនុស្ស​​មាន​​បុព្វ​ជន​​រួម​ (Common Ancestors) ដែល​សត្វ​ស្វា និង​សត្វ​មនុស្ស​បាន​ធ្វើ​​ដំណើរ​ការ​វិវត្ដន៍​​ប្រហែល​ជា​២៥​លាន​ឆ្នាំ​មុន ​។​ ​ទ្រឹស្ដី​​ទំនាក់​ទំនង​នៃ​ការ​វិវត្ដន៍​នេះ ត្រូវ​បាន​បញ្ជាក់​គាំទ្រ​ដោយ​​សារ​​ការ​វិភាគ​លើ​​កំណត់​ត្រា​ហ្វូស៊ីល​ (Fossil Record) និង​កំណត់​ត្រា​ហ្សែន/ពន្ធុ (DNA)។ នៅ​​ក្នុង​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០៧ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សត្វ​មនុស្ស និង​សត្វ​ស្វា​ប្រភេទ Rhesus មាន​ប្រព័ន្ធ​ហ្សែន​រួម​គ្នា​។ ដោយ​ផ្អែក​ទៅ​លើ​ភាព​ខុស​គ្នា​ និង​ភាព​ដូច​គ្នា​​រវាង​ប្រភេទ DNA ​នៃ​ពពួក​សត្វ​ទាំង​ពីរ​នេះ បណ្ដា​អ្នក​វិទ្យាសាស្រ្ដ​​មាន​លទ្ធភាព​អាច​ធ្វើ​ការ​ប៉ាន់​ប្រមាណ​បាន​ថា សត្វ​មនុស្ស​ និង​សត្វ​ស្វា​ប្រភេទ Rhesus បាន​បែក​ចេញ​ពី​បុព្វ​ជន​រួម​របស់គេ​តាំង​ពី​ពេល​២៥​លាន​ឆ្នាំ​មុន​មក​ ម្ល៉េះ។
ដូចគ្នា​នេះ​ដែរ បើ​តាម​ការ​ស្រាវ​ជ្រាវ និង​កំណត់​ត្រា​ហ្វូស៊ីល​​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បុព្វ​ជន​រួម​របស់​មនុស្ស​ និង​សត្វ​ស្វា​ ដូច​ដែល​បាន​រក​ឃើញ​ក្នុង​ហ្វូស៊ីល​ថិក​សត្វ​ដែល​គេ​មិន​​ទាន់​បាន​ឲ្យ​ ឈ្មោះ ដែល​គេ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​២០០៩ នៅ​ក្នុង​ប្រទេស​ភូមា​ ត្រូវ​បាន​គេ​កំណត់​ដឹង​ថា មាន​អាយុ​កាល​​ប្រហែល​ជា​តាំង​ពី​ពេល​៣៧​លាន​ឆ្នាំ​មុន។​
បង​ប្អូន​ជីដូន​មួយ​របស់​យើង​
តាម​ពិត​ទៅ​ សត្វ​មនុស្ស​​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​សត្វ​ស្វា​ឪ (Chimpanzees) និង​​ប្រភេទ​សត្វ​ស្វា​ធំៗ (Apes) ​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​បើ​តាម​ភស្ដុតាង​បាន​ពី​ការ​សិក្សា​ប្រព័ន្ធ DNA បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​ មិន​បាន​វិវត្ដន៍​ចេញ​ពី​សត្វ​ស្វា​ឪ​ ឬ​សត្វ​ស្វា​ធំៗ​ទាំងនោះ​ទេ។ សត្វ​ស្វា​ឪ និង​មនុស្ស​មាន​ប្រព័ន្ធ DNA រួម​ប្រមាណ​ពី​៩៨ ទៅ​៩៩% ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​មនុស្ស​យើង​មាន​បុព្វ​ជន​រួម​ជាមួយ​នឹង​សត្វ​ស្វា​​កាល​ពី​ពេល​ប្រមាណ​ជា​៦ ​លាន​ឆ្នាំ​មុន។
ការ​វិវត្ដន៍​មិន​មែន​ជាដំណើរ​ការរត់​​ត្រង់​ដូចជា​ជួរ​នោះទេ​
ទី​ពីរ គំនិត​ដែល​ថា មនុស្ស​យើង​មាន​​បុព្វ​ជន​រួម​ជា​មួយ​នឹង​សត្វ​ស្វា​ បាន​នាំ​ឲ្យ​មាន​ការ​យល់​ខុស​ធំ​មួយ​ទៀត​ ដែល​មាន​បង្កប់​អត្ថន័យ​នៅ​ក្នុង​សំណួរ​។ លោក​បណ្ឌិត​សាស្រ្ដាចារ្យ Paul Willis និយាយ​ថា ដំណើរ​ការ​វិវត្ដន៍​នេះ មិន​មែន​ជា​ដំណើរ​ការ​វិវត្ដន៍​ត្រង់​ស្លូ​ជា​ជួរ​ ដូច​ដែល​យើង​យល់​ថា សត្វ​មួយ​ប្រភេទ​វិវត្ដ​ន៍​ក្លាយ​ទៅ​ជាសត្វ​មួយ​ប្រភេទ​ទៀត​នោះ​ទេ ឬ​ថា សត្វ​សេះ​កើត​ចេញ​ពី​សត្វ​គោ​នោះ​ទេ​។
ដំណើរ​ការ​វិវត្ដន៍ (Evolution) នេះគឺ​ជា​ដំណើរ​ការ​បែក​មែក​បែក​ធាង​ ដែល​ពពួក​សត្វ​មួយ​ក្រុម​អាច​​ធ្វើ​ឲ្យ​​មាន​ការ​ក្លាយ​ទៅ​ជា​ពពួក​សត្វ​ ២ក្រុម ឬ​ច្រើន​ក្រុម។ លោក​បណ្ឌិត​បាន​លើក​​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​លោក​​អ្នក​មាន​ជីដូន​ជី​តា​ ដែល​ពួក​គាត់​មាន​កូន​ច្រើន​នាក់ ហើយទី​បំផុត​ទៅ​​កូន​នីមួយ​ៗ​ក៏​មាន​ប្រពន្ធ មាន​ប្ដី​បែក​មែក​បែក​ធាង​ទៅ​​បង្កើត​បាន​​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​ ផ្ទាល់​តៗ​រៀង​ៗ​ខ្លួន​​។ ហើយ​កូនៗ​ទាំង​នោះ​ក៏​បែក​មែកបែក​ធាង​ទៅ​មាន​ក្រុម​គ្រួសារ​របស់​គេ​ជា​បន្ដ ​បន្ទាប់​ទៀត​រហូត​បាន​ជា​ចៅ​, ចៅ​ទួត, ចៅ​លួត និង​ចៅលា​ជា​ដើម​។ល។
ដូច្នេះ​រឿងដំណើរ​ការ​វិវត្ដន៍​នៃ​ក្រុម​គ្រួសារ​បែក​មែក​បែង​ធាង​នេះ​ ហើយ ​គឺ​​ស្រដៀង​គ្នា​ទៅ​នឹង​​ការ​វិវត្ដន៍​នៃ​​អ្វី​ដែល​យើង​បាន​ពិភាក្សា​ពី​ ខាង​​ដើម។ ពពួក​សត្វ​មួយ​ក្រុម​អាច​បំបែក​មែក​ធាង​ទៅ​ជា​ពពួក​សត្វ​ជា​ច្រើន​ក្រុម​ ហើយ​ពួក​កូន​ចៅ​ទាំង​នោះ ក៏​វិវត្ដន៍​បែក​មែក​បែក​ធាង​ម្ដង​ហើយ​ម្ដង​ទៀត​អស់​ពេល​រាប់​រយ​រាប់​ពាន់ និង​រាប់​មិន​អស់​ជំនាន់៕

អាណាចក្រភ្នំ




១.​ បព្ហាឈ្មោះស្រុកអាណាចក្រភ្នំ៖
      បព្ហាឈ្មោះស្រុកមានមតិពីរផ្ទុយគ្នាគឺ៖
      ១.​ មតិទីមួយចាត់ទុកថា ហ្វូណន ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងទៅលើលទ្ឋផលនៃការសិក្សា លើឈាមក្រហម ធ្វើដោយលោកសាស្រ្តចារ្យ L.Brumpt.
      ២. មតិទីពីរយល់ថាហ្វូណនមកពីពាក្យខ្មែរបុរាណ វ្នំ>ភ្នំ ដោយលោក G.Coedes ។


២.​ ទីតាំងអាណាចក្រភ្នំ និង រាជធានី
- អាណាចក្រភ្នំស្ថិតនៅលើប្រទេសកម្ពុជា,​ កម្ពុជាក្រោម និង ប្រទេសថៃផ្នែកកណ្តាលសព្វថ្ងៃ ។
- មានទីក្រុងឈ្មោះវ្យាធបុរៈ ដែលស្ថិតនៅម្តុំបាភ្នំ និង បាណាម ក្នុងខេត្តព្រៃវែងសព្វថ្ងៃ ។


៣. ស្តេចអាណាចក្រភ្នំ
            ១. ហ៊ុន ទៀន + លីវយី
            ​​    កៅណ្ឌិន្យ +​ សោមា             ដើមស.វ. ទី១
                ព្រះថោង + នាងនាគ          
            ២.  ហ៊ុន ប៉ានហួង (បុត្ររបស់ ហ៊ុន ទៀន និង នាងលីវយី)
            ៣.  ប៉ាន ប៉ាន (បុត្រទីពីររបស់ ហ៊ុន ប៉ានហួង)
            ៤.  ហ្វាន់ ចេម៉ាន់ (មេទ័ព) ឬ ស្រីមារៈ (សិលាចារឹកវ៉ូកាញ់)
            ៥.  គិន ចេង (បុត្ររបស់ ហ្វាន់ ចេម៉ាន់)
            ៦.​  ហ្វាន់ ស៊ីយ៉ុន (មេទ័ព)
            ៧.​ ហ្វាន់ ឆាន
            ៨.  ហ្វាន់​ ស៊ីយុន (២៨៩)
            ៩.​  ធៀនឈូ ឆានតាន (គ.ស ៣៥៧)
            ១០.​ គាវ ឆេនយូ (កៅណ្ឌិន្យ) ដើមកំណើតនៅប្រទេសឥណ្ឌា
១១. ឆេ លី តោប៉ាម៉ោ (ស្រីឥន្ទ្រវរ្ម័ន ឬ ស្រេស្ឋវរ្ម័ន)
១២. ចោយេ ប៉ានម៉ោ (ជ័យវរ្ម័ន) (កៅណ្ឌិនជ័យវរ្ម័ន) រាជវង្ស កៅណ្ឌិន្យ ​(បានបញ្ជូនភិក្ខុពីរអង្គនៃអាណាចក្រភ្នំ គឺ សង្ឃបាល និង មន្ត្រសេន ទៅប្រទេសចិន)
១៣. គុណវរ្ម័ន (បុត្ររបស់ កៅណ្ឌិនជ័យវរ្ម័ន)
១៤. រុទ្រវរ្ម័ន (៥១៤…..) (បុត្ររបស់ ស្នំមា្នក់របស់កៅណ្ឌិនជ័យវរ្ម័ន)

អាណាចក្រចេនឡា




១.​ បញ្ហាឈ្មោះចេនឡា


២.​​ទីតាំងអាណាចក្រចេនឡា
            -​ មជ្ឈមណ្ឌលរបស់ចេនឡាស្ថិតនៅត្រង់វាលទំនាបភាគកណ្តាលនៃទន្លេមេគង្គ ក្នុង​តំបន់​បាសាក់ ក្នុងប្រទេស ឡាវសព្វថ្ងៃ ។


៣. ស្តេចអាណាចក្រចេនឡា
            ១. ស្រុតវរ្ម័ន
            ២.​ ស្រេស្ឋវរ្ម័ន (បុត្រ របស់ ស្រុតវរ្ម័ន )
            ៣. ភវរ្ម័នទី១ (បុត្ររបស់ វីរវរ្ម័ន និង​ជាចៅ របស់រុទ្រវរ្ម័ន )​ (៥៩៨) រាជធានី ភវបុរៈ ស្ថិតនៅ​
​     ត្រង់ម្តុំអំពិលរលំ ចម្ងាយ ៣០ គីឡូម៉ែត្រ ទិសពាយ័ព្យ ក្រុងកំពងធំ សព្វថ្ងៃនេះ ។
            ៤. មហេន្រ្ទវរ្ម័ន (៦០០) (ប្អូនជីដូនមួយរបស់ ភវរ្ម័នទី១)
            ៥. ព្រះបាទឦសានវរ្ម័នទី១ (៦១៦-៦៣៥) (បុត្ររបស់មហេន្រ្ទវរ្ម័ន) តាំងរាជធានី​នៅ​
    ឦសានបុរៈ ត្រូវនឹងរមណីយដ្ឋានសម្បូរណ៍ព្រៃគុប ខាងជើងខេត្តកំពងធំ ។
            ៦. ភវរ្ម័នទី២ (៦៣៩)
            ៧. ជ័យវរ្ម័នទី១ (៦៥៧-៦៨១?) (បុត្ររបស់ ភវវរ្ម័នទី២)
            ៨. ជ័យទេវី (បុត្រី ជ័យវរ្ម័នទី១) ចេនឡាបែកបាកជាពីរ គឺៈ ចេនឡាដី​គោក និង ​
    ចេនឡាទឹកលិច​ ស.វ ទី៨ (៧០៦)

Ø      ចេនឡាដីគោក
            - ចេនឡាដីគោក មានវិសាលភាពលាតសន្ធឹង​ទៅលើប្រទេសឡាវភាគកណ្តាល និង​
 ភាគខាងត្បូងសព្វថ្ងៃ ។

Ø      ចេនឡាទឹកលិច
- ចេនឡាទឹកលិច គ្របដណា្តប់ទៅលើអាងទន្លេមេគង្គ ពីល្បាក់ទឹកខោនរហូតដល់សមុទ្រ ។ - - រាជធានីៈ​ អនិនិ្ទតបុរៈ និង សម្ភុបុរៈ នៅត្រើយខាងឆ្វេងទន្លេមេគង្គ ត្រង់ខេត្តក្រចេះ​ ។
- ព្រះបាទបុស្ករាក្យ សោយរាជ្យនៅ សម្ភុបុរៈ ដើមស.វ ទី៨
- ព្រះបាទពាលាទិត្យ សោយរាជនៅអនិន្ទិតបុរៈ

ចក្រភពខ្មែរ



យុគមាសនៃអរិយធ៌មខ្មែរ យ៉ាងណាក៏ដោយវាជាសម័យកាលមួយចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរដែលបានដាក់ឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំពីរាជធានីនៅតំបន់អង្គរនៅឯភាគខាងលិចកម្ពុជា ។ ព្រឹត្តិកាន៍ដ៏សំខាន់វាមាននៅឆ្នាំ៨០២ម.គ. ព្រះបាទ​ជ័យវរ័្មនទី២ ស្ដេចខ្មែរ ដំបូងបានឡើងលើភ្នំគូលែន អនាគតរមណីយដ្ឋានអង្គរវត្ត ។ក្រោយមកទៀត ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ័្មនទី៧ (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការច្នៃប្រឌិតថ្មីខាងវប្បធ៌ម ។ ព្រះបាទជ័យវរ្ម័នទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយការធ្វើសង្គ្រាមបានជ័យជំនះជាច្រើនដង ។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំនើតពួកចាម នៅតាមមាត់សមុទ្រដ៏មានអំណាច ។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យដោយសារ ដាយវៀត។ សមរភូមិប្រយុទ្ធ ក៏បានបង្ហាញអំពីការចូលទីវង្គត់របស់ព្រះបាទសូរ្យវរ្ម័នទី២ដែរ ។ បន្តបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ ខ្មែរបានឆ្លងកាត់ការដាំក្បាលចុះបន្តិចម្ដងៗ ។ កត្តាដ៏សំខាន់គឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ថៃ រឺ សៀម)ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធបញ្ចេញបញ្ចូលទឹកខ្វាត់ខ្វែងបន្តិចម្ដងៗ ដែលរ៉ាប់រងលើដំណាំស្រូវដ៏លើសលុប ។ ស្ដេចអង្គរបាននៅបន្តរហូតដល់ឆ្នាំ១៤៣១ នៅពេលនោះពួកថៃបានកាន់កាប់បាន អង្គរធំនិងស្ដេចកម្ពុជាបានភៀសព្រះកាយទៅភាគខាងត្បូងនៃប្រទេស ។

យុគអន្ធកាលនៃកម្ពុជា


សតវត្សទី១៥ដល់ទី១៩គឺជាសម័យកាលមួយនៃការធ្លាក់ចុះបានបន្ត និងការបាត់បង់ទឹកដី ។ កម្ពុជាបានរីករាយនូវកំឡុងពេលដ៏ខ្លីមួយ នៃភាពសម្បូររុងរឿងកំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេចប៉ុន្មានអង្គរបស់ប្រទេសនេះ ជាអ្នកបានសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍ នៃទន្លេសាបតាមបណ្ដោយទន្លេមេគង្គ បានជំរុញដល់ការដោះដូរពាណិជ្ជកម្ម ជាមួយនឹងផ្នែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះពួកអ្នកផ្សងព្រេងនិសាសនទូតអេស្ប៉ាញ និងប៉ទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង ។ ក៏ប៉ុន្តែការសញ្ជ័យយករាជធានីថ្មី នៅលង្វែករបស់ថៃនៅឆ្នាំ១៥៩៤បានបង្ហាញដំណាក់កាលធ្លាក់ចុះ នូវជោគវាសនារបស់ប្រទេសនិងកម្ពុជា ។ ដោយក្លាយជាកូនអុកមួយក្នុងការតស៊ូប្រជែងអំណាចរវាងអ្នកជិតខាង ដែលកាន់តែប្រកបដោយឥទ្ធិពលទាំងពីរ គឺសៀមនិងយួន ។ កម្ពុជានៅក្រោមអាណាព្យាបាលសៀម ។ ការតាំងទីលំនៅរបស់យួននៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲមានការបញ្ចូលតំបន់នេះនៅចុងសតវត្សទី១៧ជារបស់យួន ។ យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀងទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង៖តាំងលំនៅហើយក៏បានអះអាងខ្លួន ។ ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទី១៩ ។ ការឈ្លានពានដ៏ជោគជ័យដោយយួនបានបន្ថែមការដាក់កំហិត លើអាណាព្យាបាលភាពរបស់ថៃក្នុងប្រទេសកម្ពុជា និងបានបង្កើតឲព្រះរាជាណាចក្រក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិរាជយួន ។

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​អាណាម

ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។
ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។
ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម
  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ
ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់
  1. ខេត្ត​កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau
កោះ
  1. កោះ​ណាម​ឌូ
  2. កោះ​ត្រល់ > Phu Quoc
  3. កោះ​ត្រឡាច > Dao Con Son
  4. កោះ​ត្រី
  5. កោះ​ទន្សាយ
  6. កោះ​ធំ
  7. កោះ​វៃ


ខែត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឬ​ខ្មែរ​ក្រោម

ផែនទី​​ខែត្រ​ក្រុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន

ការគ្រប់គ្រងលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០

ព្រះរាជាណាចក្រកម្ពុជា

 តាមលទ្ធផលនៃសន្និសិទសឺណែវលើឥណ្ឌូចិន កម្ពុជាអាចឲមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងតស៊ូប្រឆាំងនឹង ការប៉ះពាល់ដែលនៅសេសសល់លើអធិបតេយ្យភាព របស់ខ្លួនតាមរយៈមហាអំណាចខាងក្រៅ ។

អព្យាក្រិត្យគឺជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្ស១៩៥០និង១៩៦០ ។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ភាគខ្លះនៃខេត្តមួយចំនួននៅភាគខាងកើត របស់កម្ពុជាកំពុងតែប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើងនិង កងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយនិងកំពុងផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ពួកគេដែរ ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកចំរើនឡើង ដែលសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ១៤ខែតម្រង់ទីនៅរបស់វៀតកុង ដែលនាំឲមានការជ្រួលច្របល់ ។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជាហើយនិងនៅក្នុងទឹកដីកម្ពុជា ។ សម្ដេចសីហនុចង់ឲកម្ពុជានៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងសង្កត់ធ្ងន់មែនទែនលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (រដ្ឋាភិបាលវៀតណាមខាងត្បូង) ។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានចូលរួមមិនលើសពីដប់ដងទៀតទេ និងក្រោយមកទៀត២០ម៉ាយល៍(32 km) នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង ។[៥] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲកម្ពុជាមានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចនេះទេ ។ ព្រះសីហនុចង់ឲសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឲនៅឆ្ងាយពីព្រំដែនកម្ពុជា ។ ព្រះអង្គមិនត្រឹមតែព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តពីការចូលទឹកដីកម្ពុជាទេ ប៉ុន្តែទ្រង់ក៏មិនអនុញ្ញាតឲសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសំរាប់គោលបំណងយោធាទៀត ។ រឿងនេះបានធ្វើឲសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង ។ សហរដ្ឋអាមេរិកបានមើលឃើញ សម្ដេចសីហនុជាអ្នកមានចិត្តសណ្ដោសវៀតណាមខាងជើង និងជាបន្លាសហរដ្ឋអាមេរិក អាមេរិកក៏ប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲរៀបចំផែនការកម្ចាត់ព្រះសីហនុ ។[៦]

ពេញមួយទសវត្សឆ្នាំ១៩៦០ នយោបាយកម្ពុជាក្នុងប្រទេសបានប្រេះឆាគ្នា ។ ការប្រឆាំងនឹងរាជរដ្ឋាភិបាលបានរីកធំឡើងនៅក្នុងវណ្ណៈកណ្ដាល និងពួកឆ្វេងនិយមរួមមានពួកអ្នកដឹកនាំដែលរៀននៅប៉ារីសដូចជា ស៊ុន សេន, អៀង សារី និងសាឡុត ស (ដែលក្រោយមកបានស្គាល់ថាជា ប៉ុល ពត) ជាអ្នកបានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថាខ្មែរក្រហម ។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ១៩៦៦ បានបង្ហាញឲឃើញការទោរទន់ទៅខាងស្ដាំដោយសម្ងាត់ ហើយឧត្ដមសេនីយ៍ លន់ នល់បានបង្កើតរដ្ឋាភិបាលថ្មីមួយដែលបន្តរហូតដល់ឆ្នាំ១៩៦៧ ។ កំឡុងឆ្នាំ១៩៦៨និង១៩៦៩ កុបកម្មបានកាន់តែអាក្រក់ឡើង ។ នៅខែសីហា១៩៦៩ លន់ នល់ បានបង្កើតរដ្ឋាភិបាលថ្មីមួយ ។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែមករា១៩៧០ ។

សាធារណរដ្ឋខ្មែរនិងសង្គ្រាម

សង្គ្រាមក្នុងស្រុកនៅកម្ពុជា
នៅខែមិនា១៩៧០ ពេលនោះព្រះសីហនុបានអវត្តមាន ឧត្ដមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុក្នុងរដ្ឋប្រហារមួយនៅដើមប៉ុន្មានម៉ោងដំបូងនៃ ថ្ងៃទី១៨ មិនា១៩៧០ ។[៧] រដ្ឋប្រហារនេះត្រូវបានគេអះអាងថាមិនមែនជារដ្ឋប្រហារ ដែលរៀបចំដោយភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកទេ ។[៨][ត្រូវការអំណះអំណាង] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយទាំងមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រលប់ចូលស្រុកវិញភ្លាមៗដោយគ្មានការពន្យារពេលទៀតឡើយ ។[៨] នៅភ្លាមៗដូចគ្នានៅថ្ងៃ១២មិនា ១៩៧០ នាយកស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ដោយផ្អែកទៅលើទំនាក់ទំនងពីសិរិ មតៈ បងប្អូនជីដូនមួយលន់នល់ថាកងទ័ព (កម្ពុជា)ត្រៀមរួចរាល់ដើម្បីធ្វើរដ្ឋប្រហារ ។ [៩] ក៏ប៉ុន្តែ លន់ នល់ បានដណ្ដើមអំនាចបានបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗបានចងសម្ព័ន្ធមិត្តកម្ពុជាជាមួយសហរដ្ឋអាមេរិក ។ ភ្លាមៗនោះ សឺន ង៉ុកថាញ់ បក្សពួកប៉ុល ពតបានប្រកាសការគាំទ្ររបស់គាត់ចំពោះរដ្ឋាភិបាលថ្មីនេះ ។ នៅថ្ងៃទី៩តុលា រាជាធិបតេយ្យកម្ពុជាត្រូវលុបចោល ហើយប្រទេសត្រូវបានដាក់ឈ្មោះថ្មីថា សាធារណរដ្ឋខ្មែរវិញ ។

ទីក្រុងហានណូយបានច្រានចោលការស្នើសុំរបស់សាធារណរដ្ឋថ្មី ឲដកកងទ័ពវៀតណាមខាងជើងចេញ (NVA) ។ ខ្មែរ២,០០០-៤,០០០នាក់ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ បានត្រលប់ចូលកម្ពុជាវិញ ដោយត្រលប់វិញតាមពួកទាហានវៀតណាមខាងជើង ។ ក្នុងការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយខាងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលថ្មី ដែលត្រូវភ្ជាប់នឹងការប្រឆាំងវិញទាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (CPK) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (NVA)។

នៅខែមេសា១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិកនិងកងពលជើងគោកវៀតណាមខាងត្បូង បានចូលប្រទេសកម្ពុជាក្នុងយុទ្ធនាការមួយ បំណងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅកម្ពុជា (សូមមើល ការលុកលុយកម្ពុជា) ។[១០] សហរដ្ឋអាមេរិកត្រៀមរួចជាស្រេចនឹងទម្លាក់គ្រាប់បែក នៅកម្ពុជាដោយចំហជាងមួយឆ្នាំនៅតាមចំនុចនោះ ។

ទោះបីជាចំនួននៃសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំងវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅមានកងកម្លាំងវៀតណាមខាងជើងដែលបង្ហាញខ្លួនថាគេចរួចទៀត ។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជាឲផុតពីការវាយលុករបស់សហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូង ។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជាមួយចំនួនពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍ខ្លះៗ ។

តំណែងមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីភាពចំណោមតួអង្គសំខាន់ទាំងបីរបស់ប្រទេស៖លន់ នល់, ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិ មតៈ និងមេដឹកនាំសភាជាតិ អ៊ិន តាំ ។ លន់ នល់ នៅមានអំណាចមួយផ្នែកពីព្រោះគ្មានអ្នកដ៏ទៃផ្សេងទៀត ត្រូវត្រៀមជំនួសតំណែងគាត់បាន ។ នៅឆ្នាំ១៩៧២ រដ្ឋធម្មនុញ្ញមួយបានអនុម័ត ឲរដ្ឋសភាបោះឆ្នោតជ្រើសរើស ហើយលន់ នល់បានក្លាយជាប្រធានាធិបតី ។ ប៉ុន្តែអសាមគ្គីភាព បញ្ហាជាច្រើនដោយសារការផ្ទេរកងទ័ព៣០,០០០នាក់ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន២០០,០០០នាក់ និងអំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲចុះខ្សោយ រដ្ឋបាលកណ្ដាលនិងកងទ័ព ។

ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលត្រូវបានជួយដោយការផ្គត់ផ្គង់និងគាំទ្រផ្នែកយោធាពីវៀតណាមខាងជើង ។ ប៉ុល ពត និង អៀង សារីបាននិយាយបញ្ជាក់ការបង្ក្រាបរបស់ពួកគេលើពួកកុម្មុយនិស្ត ដែលបានបំពាក់បំប៉នដោយពួកវៀតណាម មួយចំនួនក្នុងចំនោមពួកអ្នកទាំងនោះ ត្រូវបានគេបោសសំអាតចេញ ។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាកាន់តែខ្លាំងឡើងៗ និងកាន់តែមានម្ចាស់ការពីពួកអ្នកឧបត្ថមគាំទ្រវៀតណាម ។ នៅឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (CPK) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយការឧបត្ថម្ភគាំទ្រដ៏តិចតួចរបស់វៀតណាមខាងជើង រឺក៏គ្មានទាល់តែសោះ ហើយពួកគេបានកាន់កាប់ទឹកដីកម្ពុជាស្ទើរតែ៦០% និង២៥%នៃអត្រាប្រជាជនសរុបនៃប្រទេសនេះ ។

រដ្ឋាភិបាលបានធ្វើកិច្ចប្រឹងប្រែងបរាជ័យបីដង ដើម្បីចូលទៅក្នុងការចរចារជាមួយពួកបះបោរ ក៏ប៉ុន្តែនៅឆ្នាំ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាកំពុងតែរៀបចំការបែងចែកដោយចំហ និងកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងខ្លះ បានចូលទៅកាន់វៀតណាមខាងត្បូង ។ អំណាចរបស់លន់នល់ត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងផ្លូវដឹកជញ្ជូនសំខាន់ៗវិញ ។ ជនភៀសខ្លួន២លាននាក់ជាងចេញមកពីសង្គ្រាមនេះ បានទៅរស់នៅភ្នំពេញនិងទីក្រុងដ៏ទៃផ្សេងៗទៀត ។

នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ដែលនៅក្នុង១១៧ថ្ងៃនៃករប្រយុទ្ធដ៏ស្វិស្វាញបំផុតនៅក្នុងសង្គ្រាម បានធ្វើឲដួលរលំរបបសាធារណរដ្ឋខ្មែរ ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពខ្លះនៃបក្សកុម្មុយនិស្តដ៏ទៃផ្សេងទៀត បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានជាច្រើន ដែលកំពុងកាន់កាប់តំបន់មេគង្គក្រោមដ៏សំខាន់ ដែលផ្ដល់ជាច្រកផ្គត់ផ្គង់ឡើងវិញ ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា ។ រដ្ឋាភិបាលលន់នល់នៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី១៧មេសា ១៩៧៥ត្រឹមតែប្រាំ (៥)ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា ។

កម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម)

ភ្លាមៗបន្ទាប់ពីជោគជ័យ បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងស្រុងទៅជនបទដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល ពតបានផ្ដួចផ្ដើមឡើង ។

រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀសនិងជាផលអាក្រក់នៃការជម្លៀស ។ ភាគច្រើននៃពួកគេទាំងនោះត្រូវបានបង្ខំឲចាកចេញពីទីក្រុង ដែលត្រូវតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី ដែលទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និងការថែទាំខាងសុខភាព ។ អ្នកខ្លះដែលរស់នៅទីក្រុងបានបាត់បង់ជំនាញចាំបាច់ដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រែចំការ ។ មនុស្សរាប់ពាន់នាក់បានអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូង ។ ភាពអត់ឃ្លាននិងកង្វះជីវជាតិ—ស្ទើរតែមកដល់ការដាច់ពោះ—មានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ ។ ភាគច្រើនពួកអ្នកដឹកនាំយោធា និងរដ្ឋការកណ្ដាលនៃរបបមុនដែលបានធ្វើឲខ្ចរខ្ចាយអាថ៌កំបាំងអតីតភាពរបស់ពួកគេត្រូវគេយកទៅសម្លាប់ចោល ។

នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល ពត អៀង សារី នួន ជា និង ស៊ុន សេន—ជាអ្នកក្ដោបក្ដាប់អំណាច ។ រដ្ឋធម្មនុញ្ញថ្មីនៅខែមករា១៩៧៦បានធ្វើឲកម្ពុជាប្រជាធិបតេយ្យជាសាធារណរដ្ឋប្រជាជនកុម្មុយនិស្តមួយ និងសមាជិកសភា២៥០ដែលជាតំណាងរាស្ត្រនៃកម្ពុជា (PRA) ត្រូវបានជ្រើសតាំងនៅខែមិនាដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈអចិន្ត្រៃយ៍រដ្ឋ ប្រធាននៃគណៈកម្មាការនេះដែលបានក្លាយជាប្រមុខរដ្ឋ ។

សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី៤មេសា ។ ថ្ងៃ១៤មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (PRA)បានប្រកាសថា ខៀវ សំផន នឹងបានតំណែងគណៈអចិន្ត្រៃយ៍រដ្ឋ (ប្រធានរដ្ឋ) អស់រយៈពេល៥ឆ្នាំ ។ សភាបានជ្រើសសមាជិកគណរដ្ឋមន្ត្រី១៥រូបដែលដឹកនាំដោយប៉ុល ពត ជានាយករដ្ឋមន្ត្រី ។ សម្ដេចសីហនុត្រូវបានចាប់ដាក់ឃុំក្នុងរាជដំណាក់ពិតមែន ។

រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង ។ កំអែលសង្គមចាស់ត្រូវបានលុបបំបាត់និងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិកត្រូវបានគាបសង្កត់ ។ កសិកម្មដែលត្រូវបានក្លាយជាសមូហភាព និងផ្នែកនៅសល់នៃមូលដ្ឋានឧស្សាហកម្មត្រូវបានបោះចូល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ កម្ពុជាក៏មិនមានរូបិយវត្ថុរឺក៏ប្រព័ន្ធធនាគារឡើយ ។

ជីវិតក្នុង'របបកម្ពុជាប្រជាធិបតេយ្យ'គឺតឹងតែងដាច់ខាត ហើយនិងកាចសាហាវឃោរឃៅ ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរនិងយកទៅសម្លាប់ចោលដោយសារតែការនិយាយភាសាបរទេស ពាក់វែនតា រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកដែលជាទីស្រលាញ់ក៏ដោយ ។ អតីតអ្នកជំនួញនិងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសំលាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមបានភ័យខ្លាច ដោយពួកគេមានជំនឿថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲមានការប្រឆាំងនឹងរបបរបស់ខ្លួន ។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមដ៏តិចតួចក៏ត្រូវបានគេសម្លាប់ចំពោះការបរាជ័យដើម្បីរកអ្នកប្រឆាំងបដិវត្តន៍មិនគ្រប់គ្រាន់ ដើម្បីយកទៅប្រហារជីវិត ។

ការប៉ាន់ស្មានយ៉ាងប្រាកដប្រជានៃចំនួនអ្នកដែលស្លាប់រវាង ឆ្នាំ១៩៧៥ និង១៩៧៩គឺអាចយកជាការបានទេ ក៏ប៉ុន្តែវាប្រហែលជារាប់រយពាន់នាក់ត្រូវបានយកទៅសម្លាប់ក្នុងរបបនេះ ។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាននិងជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ១៩៧៨) ។ ការប៉ាន់ប្រមាណខ្លះនៃអត្រាមរណៈពី ១ ដល់ ៣លាននាក់ ក្រៅពីប្រជាជនឆ្នាំ១៩៧៥ដែលបានប៉ាន់ស្មាននៅសល់៧.៣លាននាក់ ។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា៥០,០០០–១០០,០០០ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និងថា១.៥លាននាក់ (ពីចន្លោះ១.២ដល់១.៨លាននាក់)ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ។[១២]

ទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងប្រទេសថៃកាន់តែអាក្រក់យ៉ាងលឿនជាលទ្ធផលឲមានការប៉ះទង្គិចគ្នាតាមព្រំដែន និងភាពផ្សេងគ្នានៃមនោគមន៍វិជ្ជា ។ ពេលនោះជនកុម្មុយនិស្ត បក្សកុម្មុយនិស្តកម្ពុជា (CPK) គឺជាបក្សជាតិនិយមដ៏កាចសាហាវ ហើយភាគច្រើននៃសមាជិករបស់បក្សដែលបានរស់នៅវៀតណាមត្រូវបានគេធ្វើបន្សុទ្ធកម្ម ។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន និងការប៉ះទង្គិចរវាងកម្ពុជា-វៀតណាមបានក្លាយជាផ្នែកមួយនៃបដិវាដកម្មរវាងចិន-សូវៀតដែលមានម៉ូស្គូនៅពីក្រោយខ្នងវៀតណាម ។ ការប៉ះទង្គិចគ្នាតាមព្រំដែនជាច្រើនលើកបានកាន់តែអាក្រក់ឡើង នៅពេលនោះកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារលើភូមិជាច្រើននៅក្នុងប្រទេសវៀតណាម ។ របបនេះបានបែកប្រេះឆាទំនាក់ទំនងគ្នាជាមួយក្រុងហានណូយក្នុងខែធ្នូ១៩៧៧ ដោយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់វៀតណាម ដែលបានអះអាងរកបង្កើតសហព័ន្ធឥណ្ឌូចិន ។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមបានចូលលុកលុយកម្ពុជា ដែលរំកិលចូលប្រហែល៣០ miles (៤៨ km)មុនពេលការមកដល់នៃរដូវវស្សា ។

ហេតុផលនៃការឧបត្ថម្ភរបស់ចិនលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនាឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់ ។ សហភាពសូវៀតបានគាំទ្រវៀតណាមឲខ្លាំង ដើម្បីថែរក្សាខ្សែត្រៀមជួរមុខទីពីរប្រឆាំងនឹងចិនក្នុងករណីនៃអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្ថែមទៀត ។ តាំងពីមរណៈភាពរបស់ស្ទ៉ាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតគឺមិនសូវកក់ក្ដៅល្អបំផុតទាល់តែសោះ ។ នៅខែកុម្ភៈដល់មិនា១៩៧៩ ចិននិងវៀតណាមនឹងប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមរយៈដ៏ខ្លីលើបញ្ហានេះ ។

នៅខែធ្នូ១៩៧៨ វៀតណាមបានប្រកាសការបង្កើតនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS) ក្រោមការដឹកនាំរបស់ហេង សំរិន អតីតមេបញ្ជាការកងពលរបស់កម្ពុជាប្រជាធិបតេយ្យ (DK) ។ វាត្រូវបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង សំរិន និង ហ៊ុន សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ១៩៧៨ ។ នៅចុងខែធ្នូ១៩៧៨ កងកម្លាំងទ័ពរបស់វៀតណាមបានបើកការលុកលុយពេញទីលើកម្ពុជា ដែលកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ៧មករា ១៩៧៩ ហើយកំពុងតែរុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ដែលធ្វើដំនើរឆ្ពោះទៅភាគខាងលិចទៅកាន់ប្រទេសថៃ ។

Tuesday, February 14, 2012

click on the map to enlarge

"Textfiles" leads to files from WHKMLA
"Topical Maps" lead to further maps posted at WHKMLA
"External Maps" lead to maps posted elsewhere on the web

CAMBODIA PRIOR IN THE 3RD CENTURY

Textfiles : Funan

CAMBODIA PRIOR IN THE 5TH CENTURY

Textfiles : Chenla, Funan

External Online Maps : Asia in 440, in 750 (Herrmann 1935), posted by Huhai.net
CAMBODIA IN THE 7TH CENTURY

Textfiles : Chenla

CAMBODIA IN THE MID 8TH CENTURY

Textfiles : Chenla

THE KHMER EMPIRE, 802-1431

Textfiles : Khmer Empire 802-1431

External Online Map : Asia 1415 (Herrmann 1935), posted by Huhai.net
External Online Map : Mongol Empires c.1300 (Droysen 1886), posted by maproom.org
CAMBODIA C. 1400

Textfiles : Khmer Empire 802-1431

CAMBODIA IN THE 16TH CENTURY

Textfiles : Cambodia 14311807
CAMBODIA IN THE 17TH CENTURY

Textfiles : Cambodia 14311807, 1807-1863

CAMBODIA 1714-1794

Textfiles : Cambodia 14311807

External Online Map : Asia in 1760 (Herrmann 1935), posted by Huhai.net
CAMBODIA 1794-1834

Textfiles : Cambodia 14311807, 1807-1863

CAMBODIA 1834-1848

Textfiles : 1807-1863

CAMBODIA 1848-1863

Textfiles : 1807-1863

External Online Map : Burmese Empire and Hindoo-Chinese States (Milner 1850), posted by maproom.org
CAMBODIA, OTHER FRENCH TERRITORIES IN INDOCHINA, 1863-1884

Textfiles : Cambodia 18631887
CAMBODIA AS PART OF FRENCH INDOCHINA, 1887-1893

Textfiles : Cambodia 18631887, Cambodia 1887-1918
External Online Map : Asia 1892 (Britannica), posted by PCL, UTexas
External Online Map : Indochina 1886, posted by PCL, Utexas
External Onlin Map : Indochina 1885, posted by Thai / Cambodia Border Refugee Camps 1975-1999 Information and Documentation Website
External Online Map : East Indian Archipelago (Stieler 1891), posted by maproom.org
CAMBODIA IN FRENCH INDOCHINA, 1893-1904

Textfiles : Cambodia 1887-1918
CAMBODIA IN FRENCH INDOCHINA, 1904-1907

Textfiles : Cambodia 1887-1918
CAMBODIA WITHIN FRENCH INDOCHINA, 1907-1941

Textfiles : Cambodia 1887-1918, 1918-1945
External Online Map : Indochina 1913, posted by Thai / Cambodia Border Refugee Camps 1975-1999 Information and Documentation Website
External Online Map : Indochina 1925, posted by Thai / Cambodia Border Refugee Camps 1975-1999 Information and Documentation Website
External Online Map : The Concessions to France, 1904-1907, posted by Thai / Cambodia Border Refugee Camps 1975-1999 Information and Documentation Website
CAMBODIA WITHIN FRENCH INDOCHINA, 1941-1945

Textfiles : Cambodia 1918-1945
Externl Online Map : Indochina 1942, posted by Thai / Cambodia Border Refugee Camps 1975-1999 Information and Documentation Website
CAMBODIA WITHIN FRENCH INDOCHINA, 1945-1946

Textfiles : Cambodia 1945-1954
CAMBODIA WITHIN FRENCH INDOCHINA, 1946-1954

Textfiles : Cambodia 1945-1954
CAMBODIA INDEPENDENT, SINCE 1954

Textfiles : Cambodia 1954-1975, 1975-1979, 1979-1993, since 1993
External Online Map : Cambodia, administrative divisions, from World Gazetteer
External Online Maps : Maps of Cambodia, from Cambodian Genocide Program at Yale