យុគអន្ធកាលនៃកម្ពុជា

សតវត្សទី១៥ដល់ទី១៩គឺជាសម័យកាលមួយនៃការធ្លាក់ចុះបានបន្ត និងការបាត់បង់ទឹកដី ។ កម្ពុជាបានរីករាយនូវកំឡុងពេលដ៏ខ្លីមួយ នៃភាពសម្បូររុងរឿងកំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេចប៉ុន្មានអង្គរបស់ប្រទេសនេះ ជាអ្នកបានសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍ នៃទន្លេសាបតាមបណ្ដោយទន្លេមេគង្គ បានជំរុញដល់ការដោះដូរពាណិជ្ជកម្ម ជាមួយនឹងផ្នែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះពួកអ្នកផ្សងព្រេងនិសាសនទូតអេស្ប៉ាញ និងប៉ទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង ។ ក៏ប៉ុន្តែការសញ្ជ័យយករាជធានីថ្មី នៅលង្វែករបស់ថៃនៅឆ្នាំ១៥៩៤បានបង្ហាញដំណាក់កាលធ្លាក់ចុះ នូវជោគវាសនារបស់ប្រទេសនិងកម្ពុជា ។ ដោយក្លាយជាកូនអុកមួយក្នុងការតស៊ូប្រជែងអំណាចរវាងអ្នកជិតខាង ដែលកាន់តែប្រកបដោយឥទ្ធិពលទាំងពីរ គឺសៀមនិងយួន ។ កម្ពុជានៅក្រោមអាណាព្យាបាលសៀម ។ ការតាំងទីលំនៅរបស់យួននៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲមានការបញ្ចូលតំបន់នេះនៅចុងសតវត្សទី១៧ជារបស់យួន ។ យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀងទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង៖តាំងលំនៅហើយក៏បានអះអាងខ្លួន ។ ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទី១៩ ។ ការឈ្លានពានដ៏ជោគជ័យដោយយួនបានបន្ថែមការដាក់កំហិត លើអាណាព្យាបាលភាពរបស់ថៃក្នុងប្រទេសកម្ពុជា និងបានបង្កើតឲព្រះរាជាណាចក្រក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិរាជយួន ។
No comments:
Post a Comment