ចក្រភពខ្មែរ

យុគមាសនៃអរិយធ៌មខ្មែរ យ៉ាងណាក៏ដោយវាជាសម័យកាលមួយចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរដែលបានដាក់ឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំពីរាជធានីនៅតំបន់អង្គរនៅឯភាគខាងលិចកម្ពុជា ។ ព្រឹត្តិកាន៍ដ៏សំខាន់វាមាននៅឆ្នាំ៨០២ម.គ. ព្រះបាទជ័យវរ័្មនទី២ ស្ដេចខ្មែរ ដំបូងបានឡើងលើភ្នំគូលែន អនាគតរមណីយដ្ឋានអង្គរវត្ត ។៤ក្រោយមកទៀត ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ័្មនទី៧ (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការច្នៃប្រឌិតថ្មីខាងវប្បធ៌ម ។ ព្រះបាទជ័យវរ្ម័នទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយការធ្វើសង្គ្រាមបានជ័យជំនះជាច្រើនដង ។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំនើតពួកចាម នៅតាមមាត់សមុទ្រដ៏មានអំណាច ។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យដោយសារ ដាយវៀត។ សមរភូមិប្រយុទ្ធ ក៏បានបង្ហាញអំពីការចូលទីវង្គត់របស់ព្រះបាទសូរ្យវរ្ម័នទី២ដែរ ។ បន្តបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ ខ្មែរបានឆ្លងកាត់ការដាំក្បាលចុះបន្តិចម្ដងៗ ។ កត្តាដ៏សំខាន់គឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ថៃ រឺ សៀម)ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធបញ្ចេញបញ្ចូលទឹកខ្វាត់ខ្វែងបន្តិចម្ដងៗ ដែលរ៉ាប់រងលើដំណាំស្រូវដ៏លើសលុប ។ ស្ដេចអង្គរបាននៅបន្តរហូតដល់ឆ្នាំ១៤៣១ នៅពេលនោះពួកថៃបានកាន់កាប់បាន អង្គរធំនិងស្ដេចកម្ពុជាបានភៀសព្រះកាយទៅភាគខាងត្បូងនៃប្រទេស ។
No comments:
Post a Comment