Gliese 581G
រកឃើញភពថ្មីឈ្មោះ Gliese 581g គឺជាភពផែនដីមួយទៀត
ភពថ្មីមួយ ទៀតត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញដែលមានឈ្មោះថា Gliese 581g ដែលមានបរិស្ថានជុំវិញដូចនឹងភពផែនដីយើងដែរ ពោលគឺយើងអាចនិយាយបានថា វាជាបងប្អូនភ្លោះជាមួយភពផែនដីយើង។យោងតាមរបាយ ការណ៍ចុងក្រោយរបស់អង្គការ NASA បានអោយដឹងថា ភពដែលទើបរកឃើញថ្មីដែលមានឈ្មោះថា Gliese 518g គឺស្ថិតនៅចំងាយប្រហែលជា ១២៣ លានលានម៉ៃល ពីភពផែនដីរបស់យើង។ មន្ទីរស្រាវជ្រាវ Keck Observatory ក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិកបានរកឃើញលទ្ធផលដែលគួរអោយចាប់អារម្មណ៍ និងល្អប្រសើរនៃការស្រាវជ្រាវបែបវិទ្យាសាស្រ្តដែលផ្អែកលើការ អង្កេតនេះអស់រយៈពេលជាងមួយទសវត្សរ៍មក។
សេចក្តីរាយការណ៍បានអោយដឹងថា ភព Gliese 581g អាចមានទឹកជាច្រើនសន្ធឹកសន្ធប់នៅលើផ្ទៃភព ដូចនេះភពនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមភព និងភពព្រះច័ន្ទដែលមានភាពដូចគ្នាទៅនឹងផែនដីបំផុត មានន័យថា ប្រសិនបើភពផែនដីយើងបានពិន្ទុ ១.០ នោះ ភព Gliese 581g បានពិន្ទុ ០.៨៩ គឺមានភាពប្រហាក់ប្រហែលគ្នាច្រើនបំផុត។
No comments:
Post a Comment