សាធារណរដ្ឋខ្មែរនិងសង្គ្រាម
សង្គ្រាមក្នុងស្រុកនៅកម្ពុជានៅខែមិនា១៩៧០ ពេលនោះព្រះសីហនុបានអវត្តមាន ឧត្ដមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុក្នុងរដ្ឋប្រហារមួយនៅដើមប៉ុន្មានម៉ោងដំបូងនៃ ថ្ងៃទី១៨ មិនា១៩៧០ ។[៧] រដ្ឋប្រហារនេះត្រូវបានគេអះអាងថាមិនមែនជារដ្ឋប្រហារ ដែលរៀបចំដោយភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកទេ ។[៨][ត្រូវការអំណះអំណាង] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយទាំងមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រលប់ចូលស្រុកវិញភ្លាមៗដោយគ្មានការពន្យារពេលទៀតឡើយ ។[៨] នៅភ្លាមៗដូចគ្នានៅថ្ងៃ១២មិនា ១៩៧០ នាយកស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ដោយផ្អែកទៅលើទំនាក់ទំនងពីសិរិ មតៈ បងប្អូនជីដូនមួយលន់នល់ថាកងទ័ព (កម្ពុជា)ត្រៀមរួចរាល់ដើម្បីធ្វើរដ្ឋប្រហារ ។ [៩] ក៏ប៉ុន្តែ លន់ នល់ បានដណ្ដើមអំនាចបានបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗបានចងសម្ព័ន្ធមិត្តកម្ពុជាជាមួយសហរដ្ឋអាមេរិក ។ ភ្លាមៗនោះ សឺន ង៉ុកថាញ់ បក្សពួកប៉ុល ពតបានប្រកាសការគាំទ្ររបស់គាត់ចំពោះរដ្ឋាភិបាលថ្មីនេះ ។ នៅថ្ងៃទី៩តុលា រាជាធិបតេយ្យកម្ពុជាត្រូវលុបចោល ហើយប្រទេសត្រូវបានដាក់ឈ្មោះថ្មីថា សាធារណរដ្ឋខ្មែរវិញ ។
ទីក្រុងហានណូយបានច្រានចោលការស្នើសុំរបស់សាធារណរដ្ឋថ្មី ឲដកកងទ័ពវៀតណាមខាងជើងចេញ (NVA) ។ ខ្មែរ២,០០០-៤,០០០នាក់ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ បានត្រលប់ចូលកម្ពុជាវិញ ដោយត្រលប់វិញតាមពួកទាហានវៀតណាមខាងជើង ។ ក្នុងការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយខាងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលថ្មី ដែលត្រូវភ្ជាប់នឹងការប្រឆាំងវិញទាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (CPK) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (NVA)។
នៅខែមេសា១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិកនិងកងពលជើងគោកវៀតណាមខាងត្បូង បានចូលប្រទេសកម្ពុជាក្នុងយុទ្ធនាការមួយ បំណងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅកម្ពុជា (សូមមើល ការលុកលុយកម្ពុជា) ។[១០] សហរដ្ឋអាមេរិកត្រៀមរួចជាស្រេចនឹងទម្លាក់គ្រាប់បែក នៅកម្ពុជាដោយចំហជាងមួយឆ្នាំនៅតាមចំនុចនោះ ។
ទោះបីជាចំនួននៃសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំងវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅមានកងកម្លាំងវៀតណាមខាងជើងដែលបង្ហាញខ្លួនថាគេចរួចទៀត ។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជាឲផុតពីការវាយលុករបស់សហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូង ។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជាមួយចំនួនពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍ខ្លះៗ ។
តំណែងមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីភាពចំណោមតួអង្គសំខាន់ទាំងបីរបស់ប្រទេស៖លន់ នល់, ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិ មតៈ និងមេដឹកនាំសភាជាតិ អ៊ិន តាំ ។ លន់ នល់ នៅមានអំណាចមួយផ្នែកពីព្រោះគ្មានអ្នកដ៏ទៃផ្សេងទៀត ត្រូវត្រៀមជំនួសតំណែងគាត់បាន ។ នៅឆ្នាំ១៩៧២ រដ្ឋធម្មនុញ្ញមួយបានអនុម័ត ឲរដ្ឋសភាបោះឆ្នោតជ្រើសរើស ហើយលន់ នល់បានក្លាយជាប្រធានាធិបតី ។ ប៉ុន្តែអសាមគ្គីភាព បញ្ហាជាច្រើនដោយសារការផ្ទេរកងទ័ព៣០,០០០នាក់ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន២០០,០០០នាក់ និងអំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲចុះខ្សោយ រដ្ឋបាលកណ្ដាលនិងកងទ័ព ។
ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលត្រូវបានជួយដោយការផ្គត់ផ្គង់និងគាំទ្រផ្នែកយោធាពីវៀតណាមខាងជើង ។ ប៉ុល ពត និង អៀង សារីបាននិយាយបញ្ជាក់ការបង្ក្រាបរបស់ពួកគេលើពួកកុម្មុយនិស្ត ដែលបានបំពាក់បំប៉នដោយពួកវៀតណាម មួយចំនួនក្នុងចំនោមពួកអ្នកទាំងនោះ ត្រូវបានគេបោសសំអាតចេញ ។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាកាន់តែខ្លាំងឡើងៗ និងកាន់តែមានម្ចាស់ការពីពួកអ្នកឧបត្ថមគាំទ្រវៀតណាម ។ នៅឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (CPK) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយការឧបត្ថម្ភគាំទ្រដ៏តិចតួចរបស់វៀតណាមខាងជើង រឺក៏គ្មានទាល់តែសោះ ហើយពួកគេបានកាន់កាប់ទឹកដីកម្ពុជាស្ទើរតែ៦០% និង២៥%នៃអត្រាប្រជាជនសរុបនៃប្រទេសនេះ ។
រដ្ឋាភិបាលបានធ្វើកិច្ចប្រឹងប្រែងបរាជ័យបីដង ដើម្បីចូលទៅក្នុងការចរចារជាមួយពួកបះបោរ ក៏ប៉ុន្តែនៅឆ្នាំ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាកំពុងតែរៀបចំការបែងចែកដោយចំហ និងកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងខ្លះ បានចូលទៅកាន់វៀតណាមខាងត្បូង ។ អំណាចរបស់លន់នល់ត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងផ្លូវដឹកជញ្ជូនសំខាន់ៗវិញ ។ ជនភៀសខ្លួន២លាននាក់ជាងចេញមកពីសង្គ្រាមនេះ បានទៅរស់នៅភ្នំពេញនិងទីក្រុងដ៏ទៃផ្សេងៗទៀត ។
នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ដែលនៅក្នុង១១៧ថ្ងៃនៃករប្រយុទ្ធដ៏ស្វិស្វាញបំផុតនៅក្នុងសង្គ្រាម បានធ្វើឲដួលរលំរបបសាធារណរដ្ឋខ្មែរ ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពខ្លះនៃបក្សកុម្មុយនិស្តដ៏ទៃផ្សេងទៀត បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានជាច្រើន ដែលកំពុងកាន់កាប់តំបន់មេគង្គក្រោមដ៏សំខាន់ ដែលផ្ដល់ជាច្រកផ្គត់ផ្គង់ឡើងវិញ ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា ។ រដ្ឋាភិបាលលន់នល់នៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី១៧មេសា ១៩៧៥ត្រឹមតែប្រាំ (៥)ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា ។
No comments:
Post a Comment